Monthly Archives: ខែធ្នូ 2010

បណ្តុះ​ឫស​ផ្កាកូឡាប​ពី​ទង​ផ្កា

ផ្កាកូឡាប​ត្រូវបាន​គេ​ដាំ​នៅ​គ្រប់​ទីកន្លែង ស្ទើរ​ពាសពេញ​ពិភពលោក ពីព្រោះ​វា​មាន​ផ្កា​យ៉ាង​ល្អ​ឆើតឆាយ​ណាស់ ។ ខ្មែរ​យើង​វិញ​ក៏​និយម​ចូលចិត្ត​ដាំ​វា​ដែរ ប៉ុន្តែ​ច្រើនតែ​ដាក់​ដាំ​នៅក្នុង​ផើង ពុំ​សូវ​ឃើញ​មាន​ដាំ​តាម​សួន​ទេ តែ​បើ សិនជា​មាន​វិញ មិនយូរប៉ុន្មាន វា​ក៏​ត្រូវ​ងាប់ ឬ​មាន​ផ្កា​កាន់តែ​តូច​ទៅ ឬ​លែងមាន​ផ្កា​ល្អៗ​ដូច​គ្រា​ដាំ​ដំបូង ។

ដើម្បី​ថែរក្សា​ផ្កាកូឡាប​ឲ្យ​ល្អ​ទៅ​បាន យើង​ត្រូវ​ដឹង​ខ្លះ​ដែរ​ពី​វិធីសាស្ត្រ​មួយចំនួន ដោយ​រួមមាន​ទាំង​ការថែទាំ ស្រោច​ទឹក ដាក់​ជី និង​ការពារ​វាពី​សត្វល្អិ​ចង្រៃ​ផ្សេងៗ ។ តែ​ពេល​នេះ យើង​សូម​លើកយក​តែ​វិធី​បណ្តុះ​ដើម​កូឡាប​ពីទង​ផ្កា​ដែល​យើង​បាន​ទិញ​មកពី​ផ្សារ ពីព្រោះ​វា​ជា​ពូជ​ផ្កា​ដែល​ល្អ មួយវិញទៀត ធ្វើឲ្យ​យើង​អាច​យល់ដឹង​ពី​បច្ចេក​ទេស​នៃ​ការបណ្តុះ​ឫស​ពី​ទង​កូឡាប​សម្រាប់ដាំ​ផងដែរ ។

វិធី​បណ្តុះ​ឫស​កូឡាប :

កូឡាប​អាច​ត្រូវ​បណ្តុះ​ដោយ​ប្រើ​ឫស​, មែក​, និង​ទង​របស់​ផ្កា គេ​ក៏​អាច​បំបែក​វា​ដោយ​ការប្រើ​ពន្លក​ចេញពី​មែក​ផងដែរ ។

វិធី​បណ្តុះ​ផ្កាកូឡាប​ចេញពី​ទង​ផ្កា

១) យើង​អាច​ទៅ​ផ្សារ​អូ​ឫស្សី (​ខាងកើត​ផ្សារ​) ឬ​ផ្សារ​ថ្មី ដើម្បី​ទិញ​ផ្កាកូឡាប តែ​ត្រូវ​រើស​រក​ផ្កា​ណា​ដែល​មាន​ទង​ថ្លោស​ល្អ និង​មាន​ទង​នោះ​វែង​ហើយ​មាន​ផ្កា​ធំៗ​ល្អ ទិញ​ចំនួន​តែ ៥​ទង​មក​បាន​ហើយ ។ (​ត្រូវឲ្យមាន​ស្លឹកខ្លះ​នៅ​ជាប់​ជាមួយ​ទងផង​)

២) ចូលទៅ​ក្នុង​ផ្សា​អូ​ឫស្សី តាម​ច្រក​ខាងកើត រក​មើល​កន្លែង​លក់​គ្រាប់ពូជ​ដំណាំ សួរ​គេ​រក​ទិញ​ថ្នាំ​បណ្តុះ​ឫស ផលិត​នៅ​ប្រទេស​ថៃ សំបក​ប្រអប់​ពណ៌​បៃតង ។ ថ្នាំ​បណ្តុះ​ឫស​នេះ​ជា​ប្រភេទ​ថ្នាំ​ទឹក វា​មាន​តម្លៃ ១២០០៛ ក្នុង​មួយ​ដប ទិញ​ត្រឹម ១​ដប​មក​បាន​ហើយ ។

៣) ពេល​យក​មក​ដល់​ផ្ទះ យើង​ត្រូវ​ដាក់​ផ្កាកូឡាប​នេះ​ត្រាំ​ក្នុង​ទឹក​ធម្មតា កុំ​ប្រើ​ទឹក​ម៉ាស៊ីន ដាក់​ត្រាំ​ឲ្យ​លិចគ​ល់​ទង ប្រហែល ៥​សង្ទីម៉ែត្រ​បាន​ហើយ ។

៤) រក​កន្ត្រៃ​កាត់​មួយ កន្ត្រៃ​ដែល​គ្មាន​ច្រែស សម្រាប់​កាត់​ស្លឹក និង​ទង ។

៥) ថង់ប្លាស្ទីក (​ថង់​ដាក់​បង្អែម​) ខ្នាត​ប៉ុន ១៥​សង្ទីម៉ែត្រ (​ទទឹង​) ប្រហែល ២០​សង្ទីម៉ែត្រ (​បណ្តោយ​)

៦) រក​ស្រកីដូង​មួយចំនួន​មក​ដាក់​ត្រាំ​ក្នុង​ធុង​ទឹក រួច​សង្កត់​ឲ្យ​លិច​ទៅ​ក្នុង​ទឹក ទុក​ចោល​មួយ​សន្ទុះ ទើប​យក​មក​ដំ ដោយ​ប្រើ​លើ​អង្កត់​ធំ​មួយ យើង​ដំ​យក​កំទេច​របស់​វា (​កំទេច​ម៉ត់​) យើង​ត្រូវ​ការកំទេច​នេះ​ប្រហែល ១​ត្រឡោក​ដូង ឬ​ច្រើន​ជាង​នេះ ។

៧) យក​ផ្កាកូឡាប​ដែល​បាន​ដាក់​ត្រាំ​ក្នុង​ទឹក​នោះ មក​កាត់​យក​ផ្កា​ចេញ កាត់​ត្រឹម​គល់រ​បស់ទង​ផ្កា កាត់​ស្លឹក​ចេញ​ទាំង​អស់ គឺ​កាត់​ត្រឹម​គល់​ស្លឹក (​ទង​ស្លឹក​) កាត់​ផ្នែក​ខាង​ចុងគល់​ទង​ចោល​ប្រហែល ៥​សង្ទីម៉ែត្រ ប្រើ​កាំបិតស្លា​ពុះ​ច្រៀក​គល់​ទង​នេះ​ជា​បួន​ប្រវែង​ប្រហែល ៥​សង្ទីម៉ែត្រ គឺ​លៃ​យ៉ាងណា​ឲ្យបាន​មក​ជិត​ដល់​គល់​ទង​ស្លឹក​ដែល​នៅ​ក្រោម​គេ​បំផុត ។

ចាក់ទឹក​ថ្នាំ​បណ្តុះ​ឫស​ចូល​ក្នុង​កូន​ថង់ប្លាស្ទីក​តូច​មួយ (​ថង់​ដាក់​ប៊ីចេង​) ចំនួន​ប្រហែល​ពីរ​គំរប កាត់​ទង​កូឡា​បទាំង​ប្រាំ​ដូច​បាន​ប្រាប់​ខាងដើម ដាក់​គល់​ទង​ដែល​បាន​ច្រៀក​ចូល​ក្នុង​កូន​ថង់​ទឹក​ថ្នាំ​នេះ ក្របួចមាត់ថង់ ក្រឡុក​បន្តិច ដើម្បី​ឲ្យ​ទឹក​ថ្នាំ​បាន​ចូល​ក្នុង​ទង​បាន​សព​ល្អ ទុក​វា​មួយ​ឡែក​សិន រក​ដី​ដែល​ស្អាត ឬ​ទិញ​ដី​ជីកំប៉ុស្ត ចំនួន ១​បាវ (១៥០០៛) មក​ច្របាច់​បំបែក​រួច​ដាក់​ហាលថ្ងៃ​ចំនួន​ល្មម​សម្រាប់​បណ្តុះ​កូឡាប​ប្រាំ​ទងនេះ បន្ទាប់ពី​បាន​ហាល​ដី​នេះ​មួយសន្ទុះ ប្រហែល ២០-៣០​នាទី យក​វា​មក​លាយ​ច្របល់​ជាមួយ​កំទេច​ស្រកី​ដូង ។ បន្ទាប់ពី​បាន​ច្របល់​សព្វ​ហើយ យក​ទឹក​ថ្នាំ​បណ្តុះ​ឫស​មួយ​គំរប​មក​លាយ​ជាមួយ​ទឹកស្អាត (​ទឹក​ធម្មតា ឬ​ទឹក​សុទ្ធ​) ចំនួន ១​លីត្រ ដាក់ចូល​ក្នុង​ដប​បាញ់​ទឹក បាញ់​សាច​លើ​ដី​ដែល​បាន​លាយ​នោះ​ឲ្យ​សព្វ​ល្អ រហូត​ដី​នោះ​មាន​សំណើម តែ​មិន​ឲ្យ​សើម​ពេក​ណាស់​ណា​ទេ ។ ច្រក​ដី​ទាំងនេះ​ចូល​ក្នុង​ថង់​បណ្តុះ​ត្រឹម 3/4 សង្កត់​វាឲ្យ​ណែន​ល្មម យក​ម្រាមដៃ​រុកចូល​ចំ​កណ្តាល ដក​យក​ទង​កូ​ឡាបដែល​បាន​រៀបចំហើយ​នោះ​មក​ស៊ក​ដោយ​ប្រយ័ត្ន ឲ្យ​លិ​ចចូល​ក្នុង​ដី​ប្រមាណ​ជា ១០​សង្ទីម៉ែត្រ សង្កត់​ដី​ជុំវិញ​លុប​កល់​ទង​ឲ្យ​ណែន​ល្អ បាញ់​ទឹក​ដាក់​ត្រង់​គល់​ទង​បន្ថែម យក​កៅស៊ូ​មក​ចង​ក្របួចមាត់ថង់​នេះ ដាក់​វា​មួយអន្លើ រួច​ធ្វើ​ដូច​គ្នា​បែប​នេះ​រហូត​គ្រប់​ទាំង​ប្រាំ​ទង យក​ទង​ដែល​យើង​ទើប​បាន​ដាក់​បណ្តុះ​នេះ ទៅ​រក្សាទុក​នៅ​ត្រង់​ទី​ដែល​មាន​ម្លប់​ខ្លះៗ សូម​យក​ថង់​ធំ​មួយ​មក​គ្រប​ពីលើ​ទង​មក​នោះ​ផង​, ទី​ដែល​នៅ​ជុំវិញ​ថង់​បណ្តុះ​នោះ​ត្រូវ​ចាក់ទឹក​ឲ្យ​សើម​ជានិច្ច មិន​ត្រូវ​ឲ្យ​ស្ងួត​ជាដាច់ខាត រក្សា​វា​ទុក​បែប​នេះ​រហូត​យើង​ឃើញ​វា​មាន​ចេញ​ឫ​សសៗ​តាម​ខាងៗ​របស់​ថង់​ដែល​យើង​បាន​បណ្តុះ​នោះ ។

បញ្ជាក់ : ឫស​នោះ​មាន​ទំហំ​ធំៗ​ថ្លោស​ល្អ តែបើ​ឫស​នោះ​មាន​ស​សៃ​តូចៗ​វិញ វា​មិនសូវ​ល្អ​ទេ (​តែ​អាច​ដាំ​បាន​ដូចគ្នា​) ។

នៅពេល​កូឡាប​នេះ​មាន​ចេញ​ជាត្រួយ​ថ្មី ប្រហែល ១០ ទៅ ២៥​សង្ទីម៉ែត្រ យើង​អាច​យក​វា​ទៅ​ដាំ​បាន​ហើយ តែបើ​យើង​មិន​ឃើញ​វា​មាន​ដុះ​ឫស​ចេញ​មក​សោះ​ក្នុង​រវាង ១០​ថ្ងៃ នោះ​បាន​សេចក្តី​ថា វា​មិន​ដុះ​ទេ ត្រូវ​ព្យាយាម ធ្វើ​ដដែល​នេះ​សារជាថ្មី តែ​ត្រូវ​ទិញ ទង​កូ​ឡាបដែល​ល្អជាង​មុន និង​ទិញ​ពី​កន្លែង​ផ្សេង វិធី​បណ្តុះ​គឺ​នៅ​រក្សា​ដដែល ។

បើសិន​យើង​អាច​បណ្តុះ​វា​បាន​ជោគជ័យ នោះ​យើង​នឹង​មាន​ផ្កាកូឡាប​ស្រស់បំព្រង​គ្រប់​ពេលវេលា​សម្រាប់​ដាក់​តាំង​លំអ​ជា​ពុំខាន​ឡើយ ។

កូឡាប​ត្រូវការ​ជី​ប្រភេទ​អាច​ម៍​ប្រចៀវ​លាយ​ជាមួយ​ទឹក យក​មក​ស្រោច​ត្រង់​គល់​របស់​វា យើង​ក៏​អាច​យក​កំទេចកំទី​​ពី​ចង្ក្រាន​បាយ​មក​ត្រាំ​ទឹក រួច​ប្រើ​ទឹក​នោះ​ស្រោច​ក៏បាន ក្រៅពីនេះ​វា​ត្រូវការ​ជី​ប្រភេទ ហ្វូស​ហ្វាត ដើម្បី​ធ្វើឲ្យ​ផ្កា​ធំល្អ និង​ផ្កា​ច្រើន ។

ប្រើ​ជីកំប៉ុស្ត​ដាក់​ជុំវិញគ​ល់ តែ​មិន​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ពេក​ទេ កុំ​ប្រើ​ទឹក​ម៉ាស៊ីន​ថ្មីៗ ស្រោច​គួ​បើក​ដាក់ចូល​ក្នុង​ពាង​ទុក​ឲ្យបាន ២៤​ម៉ោង​សិន​មុន​យកមក​ស្រោច​ដំណាំ ។



​ប្រមូល​ផោម​គោ​សំរាប់​ការសិក្សា​អំពី​ការឡើង​កំដៅ​ពិភពលោក​

ពួក​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើការ​ពិនិត្យ​ផ្ដោម​និង​ភើ​របស់គោ​ក្នុង​ការព្យាយាម​បែប​ស្រមើ​​ ស្រមៃ​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឡើង​កំដៅ​ពិភពលោក ។

ពួក​អ្នកជំនាញ​បាន​និយាយថា​ប្រព័ន្ធ​រំលាយ​អាហារ​ដ៏​យឺត​របស់​គោ​ធ្វើឲ្យ​ពួក​វា​ក្លាយ ជាអ្នក​ផលិត​ឧស្ម័ន​មេតាន​សំខាន់ ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​មាន​ឥទ្ធិពល​ដែល​សាធារណ ជន​មិនសូវ​ចាប់​ ​អារម្មណ៍​ដូចឧ​ស័​ន្ម​កាបូ​និច ។

ក្នុង​ការព្យាយាម​យល់​អំពី​ផលប៉ះពាល់​ទៅលើ​ការឡើង​កំដៅ​ពិភពលោក​របស់​ខ្យល់​ដែល​ ​គោ​ផលិតឡើង ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ឧស្ម័ន​ពី​ពោះ​របស់​គោ​ទៅ​ដាក់​ក្នុង​ធុង​ផ្លាស្ទិ​កដែល​ ​ភ្ជាប់​ទៅនឹង​ខ្នង​របស់​វា ។

អ្នកសិក្សា​ស្រាវជ្រាវ​អា​ហ្សង់​ទី​ន​ បាន​រកឃើញ​ថាឧស័​ន្ម​មេតាន​ចេញពី​គោ​មានចំ ណែក​ជាង ៣០ ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាំងមូល ។ ​ក្នុងនាម​ជា​ប្រទេស​ផលិត​សាច់គោ​ធំ​ ​បំផុត​លើ​លោក អា​ហ្សង់​ទីនមាន​គោជា​ង​៥៥​លាន​ក្បាល ។

ហ្គី​លឺ​ម៉ូ ប៊ែរ​រ៉ា អ្នកសិក្សា​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​សិកម្មជាតិ​បាននិ​ ​យាយ​ថា​គោ​មួយៗ​បញ្ចេញ​ខ្យល់​ពី​៨០០​ទៅ​១.០០០​លីត្រ​ក្នុង​មួយថ្ងៃ ។

មេតាន​ដែល​ភាយ​ចេញ​ពី​វាលស្រែ រ៉ែ​ធ្យូងថ្ម និង​បំពង់​ហ្គាស​ដែល​លេច​ធ្លាយ​ធ្វើឲ្យ​បរិ​ ​យា​កាសឡើង​ក្ដៅ​ជាង​ឧស្ម័ន​កាបោន​អុកស៊ីត​ដល់ទៅ​២៣​ដង ។​ពួក​អ្នកវិទ្យាសាស្ត្រ​ឥឡូវ​កំពុង​ធ្វើ​ ​ការសាកល្បង​របប​អាហារ​ថ្មី​ដែល​គេ​រៀបចំឡើង​ដើម្បី​ធ្វើឲ្យ​ការរំលាយ​អាហា​ររបស់​គោ​បាន​ល្អ​ប្រ​ ​សើរ​ឡើង​និង​កាត់បន្ថយ​ការឡើង​កំដៅ​ពិភពលោក ។

ប្រភព៖ ខេមបូឌាអេចបេ្រសញូស៏