Daily Archives: ខែមករា 28, 2011

ស្បែកជើងចំលែកៗ

ស្បែកជើងចំលែកៗ
‌ស្បែកជើងចំលែកៗ

១-ស្បែកជើងមួយគូនេះត្រូវបានគេធ្វើឱ្យមានរូបរាង ដូច សត្វកណ្តុរតែម្តង។ នៅពេលពាក់ស្បែកជើងមួយ គូនេះ ហើយមានអារម្មណ៍ហាក់បានជាន់សត្វកណ្តុរដូច្នោះ ដែរ។ទោះបីយ៉ាងណាស្បែកជើងកណ្តុរនេះត្រូវ បានគេរចនាឡើងសម្រាប់ពាក់នៅក្នុងផ្ទះប៉ុណ្ណោះ ។

២-សម្រាប់ស្បែកជើងមួយគូនេះដែរគឺគេធ្វើឱ្យមាន រូបរាងដូចប្រអប់ជើងតែម្តង ។ ស្បែកជើងប្រភេទនេះ បើបាន ពាក់ហើយប្រៀបដូចដើរបាតជើងទទេដូច្នេះ ដែរ ។

៣-ស្បែកជើងស្មៅមួយគូនេះក៏មានលក្ខណៈពិសេស ដែរ គឺនៅពេលបានពាក់ហើយយើងនឹងមានអារម្មណ៍ ថាដូចដើរលើវាលស្មៅ ព្រោះជ័ររបស់វាត្រូវបានគេ ធ្វើឱ្យដូច ស្មៅពិតៗតែម្តង ។

៤-សម្រាប់ស្បែកជើងមួយគូនេះគឺត្រូវបានគេធ្វើឱ្យ ដូចត្រីចំហុយ បើបាន ទិញនោះប្រាកដជាមានមនុស្ស ជាច្រើន ចាប់អារម្មណ៍តាមមើលមិនខានឡើយ ។

៥-ស្បែកជើងមួយគូនេះវិញជាម៉ូដពិសេស ព្រោះ ពេលពាក់វា អ្នកប្រើនឹងបាន ជាន់ដីពាក់កណ្តាលនៅ ផ្នែកខាងមុខ ឯផ្នែកខាងក្រោយស្ថិតនៅលើស្បែកជើង ។ បើបានពាក់ ហើយពិតជា ប្លែកអារម្មណ៍ពុំខាន ៕